ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុសន្លឹកសង្កសី / ទម្រង់ភ្លីសង្ក័សី /
ដែកកម្រាលពុម្ព (ប្លង់សេ) PebDek®
PebDek® ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន PEB Steel វាជាប្រភេទដែកពុម្ភដែលត្រូវបានទ្រដោយសសរទ្នឹមដែក។ PebDek® មានតែមួយកំរាស់ 1មីលីម៉ែត្រ ស្រោប galvanized ស្របតាមស្តង់ដារ AS A653 SS Grade 550 & Z180។
លក្ខណៈពិសេសនៃផលិតផល
- ដែកកម្រាលពុម្ពមានពីរប្រភេទគឺ: PebDek® 55 & PebDek® 76
- បង្កើតភាពរឹងមាំដល់សមាសធាតុគ្រឿងបង្គុំនៃជាន់ឡៅតឿដូចជា ប៉េតុង ដែករបារប៉េតុង របស់សំណង់ដែកផលិតស្រាប់
- ដែកកម្រាស់ 1 មីលីម៉ែត្រ ស្រោប galvanized ស្របតាមស្តង់ដារ AS
- ការបន្ថយការប្រើប្រាស់សម្ភារះ និងសន្សំសំចៃការចំណាយ


PebDek® មានពីរប្រភេទគឺ : PebDek® 55 មានកំពស់ភ្លី 56 មីលីម៉ែត្រ និង PebDek® 76 មានកំពស់ភ្លី 76 មីលីម៉ែត្រ។ PebDek® 76 ជួយកាត់បន្ថយការប្រើប្រាស់លើវត្ថុធាតុដើម ដោយវាអាចគ្រប ប្រវែងទទឹងបានល្អជាង។
ពណ៌នាពីផលិតផល
វាត្រូវបានប្រើជាគ្រឿងបង្គុំប៉េតុងជាន់ឡៅតឿ PebDek® មានលក្ខណះវិជ្ជមានដល់ការទ្រ ហើយវាក៏ជួយសន្សំសំចៃការប្រើប្រាស់ប៉េតុង និងដែករបារប៉េតុង។
មូលដ្ឋានក្នុងការប្រើប្រាស់
PebDek® ជាដែកកម្រាលពុម្ភ ដែលជួយទ្រនូវប៉េតុងសើមៗ និងសម្រាប់ការសាងសង់លឿននិងងាយស្រួល


ការតម្លើង
តម្លើងបន្ទះ PebDek® អោយត្រង់រួចបាញ់វីសភ្ជាប់ទៅនិងធ្នឹមសរសឡៅតឿ