ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ប្រព័ន្ធគ្រឿងបង្គុំរង /
ជ្រីដំបូលត្រង់
ប្រព័ន្ធគ្រោងជញ្ជាំងលម្អ ជ្រីដំបូល នៅក្នុងអគារវិស្វកម្មគ្រោងទុក(pre-engineered buildings) ជួយបង្កើនសោភ័ណភាព និងអាចប្រែក្លាយអគារដែលមានរាងសាមញ្ញ ឲ្យទៅជាអគារដែលមានរូបរាងទាក់ទាញ។
លក្ខណៈពិសេសនៃផលិតផល


ទោះបីជាគោលបំណងចម្បងនៃកូនជញ្ជាំងលម្អ គឺដើម្បីបាំងនូវទរទឹកក្រោមដំបូល ក៏ដូចជាជួយបន្ស៊ីពណ៏ រឺក៏រំលេចនូវពណ៌របស់ជញ្ជាំងលម្អ ដែកគែម ទរទឹក និងទុយោទឹក ជាធម្មតាគឺជួយបង្កើនសោភ័ណភាព និងធ្វើឲ្យអការមានលក្ខណៈខុសពីគេ។
PEB Steel មានកូនជញ្ជាំងលម្អ៥ប្រភេទសម្រាប់អតិថិជនជ្រើសរើស:
- កូនជញ្ជាំងបញ្ឈរកាច់
- កូនជញ្ជាំងកំណោងផ្នែកខាងក្រោម
- កូនជញ្ជាំងកំណោងផ្នែកខាងលើ និងក្រោម
- កូនជញ្ជាំងកំណោងផ្នែកកណ្តាល
- កូនជញ្ជាំងត្រង់
កូនជញ្ជាំងបញ្ឈរកាច់ គឺជាប្រភេទទទួលបានការពេញនិយមពីអតិថិជន ដោយសារតែជញ្ជាំងប្រភេទនេះត្រួវបានរចនាឡើងដោយប្រើសម្ភារៈអស់តិចជាងប្រភេទផ្សេងៗ។ ប្រភេទនេះដែរ រូបរាងវាមើលទៅមានសភាពរឹងមាំ នឹងមានគែមរលោងដាច់ល្អដោយសារកាច់ចូលទៅក្នុអគារ។ ជញ្ជាំងប្រភេទនេះ អតិថិជនអាចមិនជ្រើសរើស រឺក៏ជ្រើសរើសបន្ថែមនូវទ្រនាប់បន្ទះសង័្កសី ដើម្បីបិទបាំងពីក្រោមនូវប្រវែងដែលលយចេញមកក្រៅពីជញ្ជាំង។ ទ្រនាប់បន្ទះស័ង្កសី ផលិតឡើងដើម្បីអតិថិជនដែលទាមទារនូវអគារដែលមានភាពល្អឥតខ្ចោះ។


ទោះបីជាស្តង់ដាររបស់ ទ្រនាប់បន្ទះស័ង្កសីបានកំណត់ប្រវែងចំនួន ៦០០ mm ក័ប៉ុន្តែយើងធ្លាប់បន្ថែមប្រវែងដល់ ១៥០០ mm ដោយក្មានបញ្ហា។ សម្រាប់កម្ពស់របស់កូនជញ្ជាំងគឺមានការប្រែប្រួលខុសៗគ្នា ដោយវាអាចកំណត់បានដោយជម្រាលរបស់ដំបូលអគារ។
ទរទឹកដំបូលមានទីតាំងនៅពីក្រោយកូនជញ្ជាំង ដើម្បីការពារការជ្រាបទឹកតាមទ្រនាប់បន្ទះស័ង្កសី ការដាក់នៅទីតាំងនេះក៏ដើម្បីការពារពីលំហូរផ្ទាល់ពីទឹកភ្លៀង និងពន្លឺព្រះអាទិត្យ។
កូនជញ្ជាំងប្រភេទមានកំណោង (កំណោងផ្នែកខាងក្រោម កូនជញ្ជាំងកំណោងផ្នែកខាងលើ និងក្រោម) ជាមួយនឹងកំណោងរបស់កូនជញ្ជាំងអាចរំលេចអគារឲ្យមានលក្ខណៈប្លែកពីអគារទូទៅ។ សម្រាប់កូនជញ្ជាំងត្រង់ ជួយបន្ថែមប្រវែងអគារដល់នេត្រាទស្សន៍ អាចផ្តល់ជាជម្រើសដល់អតិថិជន ដែលចង់បិទបាំងនូវកំពូលអគារ ធ្វើឲ្យអគារមានលក្ខណៈស្រស់ស្អាតបែបស្រគត់ស្រគម។
