ផ្ទះ / ដំណោះស្រាយ / ផលិតផល / សមាសធាតុនៃគ្រឿងបង្គុំដែក / ស្តង់ដារនៃប្រព័ន្ធគ្រឿងបង្គុំ /
គ្រោងដែកកោង
សំណង់អគារដំបូលកោង Curved Rafter ជាវិស្វកម្មសំណង់អគារដែក ដែលត្រូវបានសាងសង់ឡើងមានសណ្ណានកោងនៅផ្នែកដំបូល ដើម្បីផ្តល់នូវរូបរាងពិសេសដល់អគារ ហើយទទឹងម៉ូឌុលរបស់វាក៏អាចកើនឡើងផងដែរ។
លក្ខណៈពិសេសនៃផលិតផល
- បង្កើតស្ថាបត្យកម្មអគារឲ្យមានភាពទាក់ទាញ
- ធ្វើឲ្យលំហអគារខាងក្នុងធំទូលាយ
- ជួយកាត់បន្ថយថ្លៃចំណាយទៅលើការផលិតគ្រឿងបង្គុំតូចៗ
- មិនត្រូវការចំណាយទៅលើការផលិតស័ង្កសីកោង


គម្រោងដែលប្រើគ្រោងកោង ជាទូទៅត្រូវបានស្រោបទៅដោយកញ្ចក់នៅពីក្រៅ ដើម្បីទាញពន្លឺធម្មជាតិចូលទៅក្នុងអគារ ដើម្បីរំលេចនូវលំហដ៏គួរឲ្យទាក់ទាញមួយ ដែលភាគច្រើនត្រូវបានប្រើទៅក្នុងគម្រោង ព្រលានយន្តហោះ ផ្សារទំនើប ចំណតយានយន្ត សាល ពហុកីឡាដ្ឋាន នឹងមជ្ឈមណ្ឌលកម្សាន្ត។ការជ្រើសយកគ្រោងកោងអាចជួយពង្រីកលំហអគារតាមនេត្រាទស្សន៍ផងដែរ។
ទោះបីជាអគារឧស្សហកម្ម រឺអគារចែកចាយ ដំបូលកោងអាចជាដំណោះស្រាយដ៏ល្អ។ជាទូទៅដំបូលកោង អាចមានប្រសិទ្ធភាពក្នុងការពង្រីកលំហឲ្យធំ។ម៉្យាងវិញទៀត គ្រោងកោងក៏មិនមានតម្លៃលើស គ្រោងផ្សេងៗទៀតប៉ុន្មានដែរ។


តម្លៃក្នុងការផលិតគ្រោងកោង បើគិតជាតំលៃសរុបមិនមានតម្លៃលើសគ្រោងផ្សេងប៉ុន្មានទេ ដោយសារតែការប្រើគ្រោងកោងនេះ យើងអាចសន្សំសំចៃបានច្រើនទៅលើគ្រឿងបង្គុំចុងដំបូល។សម្រាប់សន្លឹកស័ង្កសីក៏យើងអាចយកស័ង្កសីដែមមានរាងធម្មតាមករៀបផ្គុំគ្នាបានដែរ ដោយមិនចាំបាច់ទាល់ផលិតទៅតាមរាងគ្រោងតែម្តងនោះទេ។